ក្រុមហ៊ុនឌីអាណាន់ គឺជាក្រុមហ៊ុនកែច្នៃម្រេចដ៏ធំមួយក្នុងប្រទេសកម្ពុជាដែលមានទីតាំងរោងចក្រនៅក្បែតំបន់ផលិតកម្ម ភាគអាគ្នេយ៍នៃប្រទេសកម្ពុជា បង្កើតឡើងនាឆ្នាំ ២០១៦ ដោយមាទស្សនៈវិស័យក្លាយទៅជាក្រុមហ៊ុននាំចេញម្រេចកម្ពុជាដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយមានការទទួលស្គាល់នូវគុណភាពនិងការបញ្ជាទិញពីសំណាក់ដៃគូវិនិយោគ ក្រុមហ៊ុន ឌីអាណាន់បានបោះជំហ៊ានជោគជជ័យនៅក្នុងទីផ្សារគ្រឿបរិភោគជាពិសេសមាន ម្រេច ស្វាយចន្ទី និងល្ង កម្ពុជា។ ដៃគូរវិនិយោគជាមួយក្រុមហ៊ុនឌីអាណាន់ត្រូវបានយកចិត្តទុកដាក់ និងបំពេញរាល់តម្រូវការជាពិសេសផ្តល់ជូននូវម្រេចដែលមានគុណភាពខ្ពស់ដើម្បីប្រកួតប្រជែងលើទីផ្សារអ្នកប្រើប្រាស់។ ក្រុមហ៊ុនខិតខំព្យាយាមផលិតនិងកែច្នៃម្រេចកម្ពុជាដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដារ ISO22000 ដោយឈើលើគោលការណ៍សាកល”គុណភាពល្អពិតទាញចិត្តដៃគូវិនិយោគនិរន្តរភាព” ដូច្នេះដើម្បីសម្រេចបាននូវគោលការណ៍ខាងលើ ក្រុមហ៊ុនឌីអាណាន់សព្វថ្ងៃបានធ្វើការទាក់ទងផ្ទាល់ជាមួយក្រុមផលិតករ ដែលមានឈ្មោះថា សហគមន៍ផលិតម្រេចនូវទូទាំងប្រទេសកម្ពុជា ដោយដាក់ចេញនូវគោលការណ៍២ គឺគោលការណ៍កសិកម្មសរីរាង្គ និងគោលការអនុវត្តកសិកម្មល្អក្នុងផលិតកម្មរបស់ប្រជាកសិករ។

ដោយហេតុថា ប្រទេសកម្ពុជាសព្វថ្ងៃនេះបានទទួលចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលដាំម្រេចទទួលបានទិន្នផលខ្ពស់ជាងគេលើពិភពលោក ហើយនៅក្នុងឆ្នាំ ២០១៧ ប្រទេសកម្ពុជាអាចផលិតម្រេចបានជាង ២០,០០០តោន មានន័យថា ប្រទេសកម្ពុជាកំពុងតែឈរជើងជាប្រទេសទី៧ ក្នុងចំណោមប្រទេសទាំង០៦ ដែលជាសមាជិកសហគមន៍ម្រេចអន្តរជាតិ រួមជាមួយនឹងការបោះជំហ៊ានទៅមុខរបស់ប្រទេសកម្ពុជាជាសមាជិកសហគមន៍ម្រេចអន្តរជាតិ, ក្រុមហ៊ុនឌី-អាណាន់ បច្ចុប្បន្ន និងនាពេលអនាគត នឹងចូលរួមចំណែកដ៏ធំ ក្នុងការលើកកំពស់វិស័យម្រេចកម្ពុជា លើឆាកអន្តរជាតិ។ គោលបំណងធំៗទាំង០៤ របស់ក្រុមហ៊ុន ឌី-អាណាន់ក្នុងការបង្កើតរោងចក្រកែច្នៃម្រេច និងនាំចេញម្រេចរួមាន៖

  1. លើកកំពស់ជីវភាពកសិករដាំម្រេចឲ្យប្រសើរជាងមុន តាមរយៈការធ្វើពាណិជ្ជកម្មសមធ៌មរបស់ក្រុមហ៊ុន ដោយហេតុថាប្រជាកសិករម្រេចកំពុងចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការដាំដុះម្រេចដែលមានគុណភាពខ្ពស់
  2. ផ្សព្វផ្សាយកេរ្តិ៍ឈ្មោះម្រេច និងពូជម្រេចកម្ពុជា តាមយៈការធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិជាមួយដៃគូរពាក់ព័ន្ធ ជាពិសេសកសិករដាំម្រេច ឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍កសិកម្មសរីរាង្គ និងការប្រើប្រាស់ពូជម្រេចក្នុងស្រុក (ពូជកំចាយ)
  3. ពិធិកម្មទីផ្សារម្រេចកម្ពុជាទៅកាន់ទីផ្សារពិភពលោកសំដៅលើកកម្ពស់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ថាជាប្រទេសដែលផលិតម្រេចមានគុណភាពខ្ពស់តាមយរយៈការនាំចេញស្របច្បាប់
  4. ផ្តល់ជូនអ្នកបរិភោគម្រេចទាំងសុខភាព និងសុខមាលភាព ពីព្រោះម្រេចមានគុណភាពខ្ពស់នឹងជួយសម្រួលដល់សសៃឈាម,ប្រដាប់រំលាយអាហារ, កាត់បន្ថយជំងឺសន្លាក់ និងមហារីក និងជួយលើកកែលម្អសម្ផស្សដែលសមស្របសម្រាប់ឧស្សាហកម្មគ្រឿងសំអាង

ក្រុមហ៊ុនឌី-អាណាន់មានទស្សនៈវិស័យចង់ឃើញនូវការទទួលស្គាល់ជាសាកលលើគុណភាព ដ៏វិសេសនៃម្រេចកម្ពុជា និងចង់ឃើញប្រជាជនកម្ពុជាមានសុទិដ្ឋិនិយមខ្ពស់ក្នុងការចូលរួមក្នុងវិស័យម្រេច។